kkk
ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Post Top Ad

Your Ad Spot

អាជ្ញាធរខេត្តបន្ទាយមានជ័យ បើកដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនមន្ត្រីជួរមុខក្នុងខេត្ត នៅព្រឹកថ្ងៃទី៨ខែសីហានេះ

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញ ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពិសេសវីរុសកូវីដ១៩ បំប្លែងថ្មីដែលតា ។ 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្រ្តីពាក់ព័ន្ធបានអញ្ជើញបើកដំណើរការចាក់វ៉ាក់សាំងដូសទី៣(ដូសជំរុញ) ជូនមន្ត្រីជួរមុខទូទាំងខេត្ត ចំនួន២ទីតាំង ដោយទី១សិ្ថតនៅសាលប្រជុំធំសាលាខេត្ត និងទីតាំងទី២ នៅសាលប្រជុំគណបក្សប្រជាជន កម្ពុជាខេត្ត ។ 

 ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ថា
វ៉ាក់សាំង ដែលចាក់ជូនបងប្អូនមន្ត្រីជួរមុខដូសទី៣នាពេលនេះ គឺជាការផ្តល់ជូន ដ៏ពិសិទ្ធពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបាន ដាក់ចេញវិធានការសម្រាប់ចាក់ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋរបស់យើងឲ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណ

ចំពោះ សម្តេច។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទ ដែលតា ដោយត្រូវបន្តអនុវត្តវិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួននូវវិធាន « ៣ ការពារ និង ៣កុំ ព្រមទាំងទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅពេលដល់វេនរបស់ខ្លួន នៅតាមទីតាំង និង ពេលវេលាដែលបាន កំណត់ ដើម្បីកាត់បន្ថយពីការវាយលុករបស់មេរោគកូវីដ១៩ ។ 

 ឯកឧត្តមបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនតទៅមុខទៀត៕ វិទ្យុជាតិកម្ពុជា៖ លោកស្រីធីណា ឌីណេ



No comments:

Post a Comment

Post Top Ad

Pages